បញ្ហាផ្លូវរអិល នៅមហាវិថីស៊ីជីងពីង ! មន្ទីរសាធារណការ ខេត្តកណ្ដាល បានចេញដោះស្រាយហើយ
កណ្ដាល ៖ បន្ទាប់ពីមានបញ្ហា រអិលយានជំនិះដោយសារក្អែរដី,ខ្សាច់,ប្រេងកៅស៊ូ ជាប់តាមកង់រថយន្ត លើកំណាត់មួយចំនួន តាមបណ្តោយខ្សែ ផ្លូវក្រវ៉ាត់ក្រុងទី៣ (មហាវិថីស៊ីជីងពីង) រួចមក មន្ទីរសាធារណការ និងជញ្ជួនខេត្តកណ្ដាល បានចុះពិនិត្យទីតាំងកើតហេតុ និងចាត់ចែងបន្ទាន់ដើម្បីទប់ស្កាត់ បន្ថយហានិភ័យគ្រោះថ្នាក់ នេះតាមរយៈ៖
-ទី១. គូសគំនូសពញ្ញាក់ស្មារតី ដាក់ស្លាកសញ្ញាប្រយ័ត្នរអិលពេលភ្លៀង និងបំពាក់ពីលើដោយភ្លើងពញ្ញាក់ស្មារតី
-ទី២. ដុះលាងដី,ខ្សាច់,ប្រេងកៅស៊ូ ប្រេងម៉ាស៊ីន ដែលជាប់លើផ្ទៃផ្លូវ
-ទី៣. ប្រើម៉ាស៊ីនឆូតបង្កើនភាពគ្រើម

ក្នុងថ្ងៃនេះដែរ ក្រុមការងារបានសំអាតដុះលាង ដី ខ្សាច់ ប្រេងកៅស៊ូ និងប្រើម៉ាស៊ីនឆូតភាពគ្រើម ស្ថិតក្នុងភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ចន្លោះគ.ម 15+500 ដល់គ.ម 16+000៕


