អភិបាលខេត្តព្រះវិហារ និងលោក យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៦
ព្រះវិហារ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកយ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្រ្តីរាជការជាច្រើននាក់ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះលោកអភិបាលខេត្តបានលើកឡើងអំពី ការរីកចម្រើនរបស់មន្ទីរ រយ:កាលកន្លងមក ក្នុងនោះដែរ លោកស្នើសុំអោយមន្រ្តីជំនាញទាំងអស់ ចុះពិនិត្យ និងណែនាំអោយបានជាប់ជាមួយប្រជាកសិករ។







ដោយ៖ សួន ពិសិត|ព្រះវិហារ|ដើមអម្ពិល
