អភិបាលខេត្តព្រះវិហារ ឧបត្ថពូជដំណាំ និងសត្វទា ដល់ពលរដ្ឋភៀសសឹកមណ្ឌលវត្តពើងអង្កាម (វត្តបាក់កាំ) សម្រាប់ទ្រទ្រង់ជីវភាព
ព្រះវិហារ៖ នាថ្ងៃ១៣ ខែកុម្ភ ឆ្នាំ២០២៦នេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក សុខ សានដារា អភិបាលរងខេត្ត បានធ្វើពិធីចែកបន្លែគ្រប់មុខ ពងទា និងសត្វទា ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅមណ្ឌលវត្តពើងអង្កាម ហៅវត្តបាក់កាំ ដើម្បីយកទៅផ្គត់ផ្គង់ និងទ្រទ្រង់ជីវភាព។

បន្លែបង្ការ និងពងទា ដែលចែកជូននេះ គឺជាផលលិទ្ធផលនៃការដាំដុះ និងចិញ្ចឹមសត្វ ដោយផ្ទាល់របស់បងប្អូនជនភៀសសឹក ដែលធានាបាននូវអនាម័យ និងគុណភាពល្អ ដើម្បីជួយសម្រាលបន្ទុកការចំណាយប្រចាំថ្ងៃ របស់បងប្អូននៅមណ្ឌលបណ្តោះអាសន្ននេះ។








ដោយ៖ សួន ពិសិត|ព្រះវិហារ|ដើមអម្ពិល
