ព័ត៌មានជាតិ

ទូតកម្ពុជានិងទូតនេប៉ាល ផ្លាស់ប្តូរយោបល់​ ផ្តោតលេីការពង្រឹង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែម

ភ្នំពេញ ៖ លោកឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Shiva Maya TUMBAHANGPHE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ ប្រចាំសាធារណរដ្ឋកូរ៉េ ។

ក្នុងជំនួបភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់​ផ្តោតលេីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែម រវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និង បន្តការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យ ដែលមានផលប្រយោជន៍ទៅវិញទៅមក​ ជាពិសេសការរក្សាសុខសុវត្ថិភាព ជូនប្រជាជននៃប្រទេសទាំងពីរ​ ដែលកំពុងរស់នៅ និងបំរើការងារនៅប្រទេសកូរ៉េ ។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការផ្តួចផ្តើម ការប្រកួតបាល់ទាត់មិត្តភាពរវាងសហគមន៍ នៃប្រទេសទាំងពីរនៅក្នុងប្រទេសកូរ៉េផងដែរ៕

To Top