Chevron (Cambodia) Limited បញ្ជាក់ ៖ ការលក់ Chevron Hong Kong មិនប៉ះពាល់ដល់ Caltex កម្ពុជា
ភ្នំពេញ: ក្រុមហ៊ុន Chevron (Cambodia) Limited បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ការលក់អាជីវកម្ម Chevron Hong Kong ទៅឱ្យ Bangchak Corporation មិនមានផលប៉ះពាល់ដល់បណ្តាញស្ថានីយ៍ប្រេង Caltex នៅកម្ពុជានោះទេ។

យោងតាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនបានបញ្ជាក់ថា ប្រតិបត្តិការនៅកម្ពុជា រួមទាំងកម្មសិទ្ធិ ការផ្គត់ផ្គង់ប្រេង និងការគ្រប់គ្រងម៉ាក Caltex នៅតែដំណើរការដូចធម្មតា។ ក្រុមហ៊ុនបានអះអាងថា អាជីវកម្មនៅកម្ពុជា មិនមានការផ្លាស់ប្តូរ ហើយបន្តធ្វើប្រតិបត្តិការជាប្រចាំ។

បច្ចុប្បន្ន Caltex Cambodia បន្តបម្រើអតិថិជន តាមរយៈបណ្តាញស្ថានីយ៍ជាង ១០០ កន្លែងទូទាំងប្រទេស ហើយនៅតែប្តេជ្ញាចិត្តគាំទ្រសហគមន៍ និងដៃគូអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ទោះមានការផ្លាស់ប្តូរកម្មសិទ្ធិនៅទីផ្សារ Hong Kong ក៏ដោយ បណ្តាញអាជីវកម្មនៅកម្ពុជា នឹងបន្តដំណើរការដោយស្ថិរភាព និងគ្មានការប្រែប្រួលចំពោះអតិថិជន។
ដោយ៖ សយ រិទ្ធី

