ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ពិធីធ្វើឡើងនៅសាលប្រជប្រជុំទេពឧកញ៉ាឃ្លាំងមឿងសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោក/លោកស្រីអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា លោកនាយក-នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបីស្ថាប័ន លោក-លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៧ មេឃុំ-ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីសាលាខេត្តផងដែរ។

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់
ខេម៉ា | ដើមអម្ពិល

To Top