ព័ត៌មានជាតិ

អាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពង់ចាម មកដល់ពេលនេះស្ថាបនាបាន ៧០%ហើយ និងអាចរួចរាល់ជាស្ថាពរ ក្នុងខែមេសា ខាងមុខនេះ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអាងស្តុកទឹកភ្លៀង ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឲ្យដឹងថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអាងស្តុកទឹកភ្លៀង មកដល់ពេលនេះស្ថាបនាបានលទ្ធផល ៧០% ហើយការស្ថាបនានេះនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសាឆ្នាំ ២០២៦ ខាងមុខនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអាងស្តុបទឹកភ្លៀងនេះ សាងសង់លើផ្ទៃដីប្រមាណជាង ១១ ហិចតា មានលទ្ធភាពក្នុងការស្តុកទឹកភ្លៀង នឹងអាចរំដោះទឹកភ្លៀងបានក្នុងមួយម៉ោង ៣,៦០០ ម៉ែត្រគូប នឹងអាចរំដោះទឹកកខ្វក់ ចេញពីក្រុងកំពង់ចាម ក្នុងមួយថ្ងៃបានប្រមាណជាង ៥,០០០ ម៉ែត្រគូបផងដែរ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top