ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ចាន់ ដា អញ្ជើញដឹកនាំ​កម្លាំងជំនាញកងរាជអាវុធហត្ថ ប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាត​​​និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង ទទួល​ជំនាញ​មន្ទីរស្រាវជ្រាវ និងបង្រ្កាបទល្មើស បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារជំនាញស្រាវជ្រាវ និងបង្ក្រាបបទល្មើស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយមានការចូលរួមសំណាក់៖លោកប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស,នាយ-នាយរងការិយាល័យ,លោកមេបញ្ជាការរងក្រុង-ស្រុក ទទួលជំនាញ ជំនួយការមន្ទីរ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។

ក្នុងគោលបំណងដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារជំនាញតាមបណ្ដារការិយាល័យទាំងអស់ក្នុងមន្ទីរ ហើយលោកមេបញ្ជាការរង ទទួលជំនាញ ក៏បានលើកឡើងក្នុងអង្គប្រជុំថា ការរិយាល័យទាំងអស់នៅក្នុងមន្ទីរត្រូវគោរពវិន័យ និងម៉ោងការងារឲ្យបានល្អ ពង្រឹងមានសាមគ្គី ចេះជួយគ្នាទៅវិញទៅមកកុំឲ្យស្ទះការងារ សូមឲ្យការិយាល័យនីមួយៗត្រូវគ្រប់គ្រង រក្សាទុកឯកសាររបស់ខ្លួនឲ្យបានល្អ និងត្រូវបន្តយកចិត្តទុកដាក់ លើការងារជំនាញរបស់ខ្លួន ចូលរួមអនុវត្តបទបញ្ជាតាមឋានានុក្រមចាត់តាំង ឲ្យមានប្រសិទ្ធភាព ដែលថ្នាក់លើដាក់ជូន។

លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង ក៏បានពាំនាំនូវការក្រើនរំករបស់ លោកឧត្តមសេនីយ៍ត្រី​​ ម៉េង ស្រ៊ុន មេបញ្ជាការ ដល់នាយទាហាន នាយទាហានរង ទាំងអស់កុំប្រព្រឹត្តឫប្រើប្រាស់គ្រឿងញៀននិងក្រុម (Online Scams) ជាដាច់ខាតហើយត្រូវចេះស្រឡាញ់ ថែទាំសុខភាព ខិតខំប្រឹងប្រែងធ្វើការងារ ដោយមានទំនួលខុសត្រូវខ្ពស់ ជាពិសេសជាចុងក្រោយក៏បានកោតសរសើរនូវលទ្ធផលការងារ ដែលសម្រេចបានជោគជ័យកន្លងមក ថែមទាំងបានជូនពរដល់នាយទាហាន ក្នុងមន្ទីរទាំងអស់ សូមឲ្យមានសុខភាពល្អបរិបូរណ៍ ជោគជ័យក្នុងការងារ ព្រមទាំងមានសុភមង្គលគ្រប់ក្រុមគ្រួសារ​ជានិរន្តរ៍​ថែមទៀតផង៕

To Top