ស្ត្រីម្នាក់នៅស្ទឹងត្រែង បានប្រឌិតរឿងថាមានចោរប្លន់គ្រឿងអលង្ការនិងលុយ ព្រោះតែខ្លាចប្ដីខឹងរឿងយកលុយជួយគ្រួសាររបស់ខ្លួន
ខេត្តស្ទឹងត្រែង៖ អាជ្ញាធរនិងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកលើករណី “ចោរប្លន់ប្រដាប់អាវុធ” មួយ ប៉ុន្តែចុងក្រោយបែរជាសាច់រឿងដែលស្ត្រីជាប្រពន្ធប្រឌិតឡើងទាំងស្រុងនោះ ដើម្បីបិទបាំងការយកទ្រព្យសម្បត្តិរបស់ខ្លួន ទៅជួយគ្រួសារខាងខ្លួន(ស្ត្រីដែលជាប្រពន្ធ)។

សូមរំលឹកថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញសង្គម ក្រោយគណនីហ្វេសប៊ុកឈ្មោះ “Bong Leang” បានបង្ហោះសារថាមានចោរប្លន់ផ្ជុងកាំភ្លើងខ្លីដល់ក្នុងបន្ទប់ និងប្រមូលយកលុយកាក់អស់ពីខ្លួន រហូតគ្មានលុយមើលជំងឺកូនសារនោះបានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមានការភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។

ក្រោយក្រោយពីទទួលបានព័ត៌មានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានស្រាវជ្រាវយ៉ាងដិតដល់និងយកចិត្តទុកដាក់បំផុត និងទទួលបានជាលទ្ធផល ស្ត្រីដែលមានឈ្មោះ ហាក់ គឹមហួយ អាយុ ២៥ ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានប្រឌិតសាច់រឿងនេះឡើងដើម្បីភូតកុហកស្វាមីពិតប្រាកដមែន ព្រោះតែខ្លាចប្ដីខឹងនឹងខ្លួនទើប្រឌិតរឿងថាមានចោរប្លង់បែបនេះ។
សូមបញ្ជាក់ថាស្ត្រីខាងលើបានរៀបរាប់ឲ្យដឹងថា ទ្រព្យសម្បត្តិដែលដែលខ្លួនបានប្រឌិតថាមានចោរប្លន់ខាងលើនោះ បានប្រាប់ប្តីថាបាត់បង់រួមមានមាស ១ តម្លឹង ៣ ជីគ្រឿងអលង្កាប្លាទីន តម្លៃប្រមាណ ៣ លានរៀលប្រាក់សុទ្ធចំនួន ៧ លានរៀល ស្ត្រីខាងលើបានរៀបរាប់បន្តទៀតថា តាមការពិតនាងបានយកមាស និងប្រាក់ទាំងនោះទៅជួយបងស្រីបង្កើត (មេម៉ាយកូន ៤ នាក់) ដើម្បីបើកមុខរបរ និងផ្ញើទៅព្យាបាលឪពុកម្តាយដែលកំពុងមានជំងឺ ។

ស្ត្រីខាងលើបានបន្ថែមថា ដោយខ្លាចស្វាមីស្តីបន្ទោស ទើបនាងសម្រេចចិត្តបង្កើតរឿងចោរប្លន់នេះឡើង។
យោងតាម មាត្រា ៥២៤ នៃក្រមព្រហ្មទណ្ឌ ការប្ដឹងភូតកុហកដល់អាជ្ញាធរនាំឱ្យមានការស៊ើបអង្កេតឥតប្រយោជន៍ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ១ ដល់ ៦ ខែ និងពិន័យជាប្រាក់ផងដែរ។

លោក សរ សុពុត្រា អភិបាលខេត្ត លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត
លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តដោយមានចិត្តអាណិតទើបនិងស្ត្រីខាងលើខ្វះការពិចារណាទើប អាជ្ញាធរបានសម្រេច មិនកសាងសំណុំរឿងបញ្ជូនទៅតុលាការឡើយ ដោយយល់ឃើញថា គាត់ធ្វើឡើងដោយខ្វះការពិចារណា និងមានបញ្ហាជីវភាពគ្រួសារ សមត្ថកិច្ចបានត្រឹមធ្វើការអប់រំណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សុំឱ្យបងប្អូនប្រជាពលរដ្ឋកុំប្រឌិតរឿងក្លែងក្លាយ ដែលបង្កឱ្យមានភាពវឹកវរក្នុងសង្គមបែបនេះទេព្រោះវាជារឿងដែលនាំឲ្យខុសនិងច្បាប់ និងមានទោសថែមទៀតផង៕
