ព័ត៌មានជាតិ

ព្រឹត្តិការណ៍រត់ប្រណាំង «រត់ដើម្បីក្តីស្រឡាញ់! រត់ដើម្បីទេសចរណ៍ ! រត់ដើម្បីសប្បុរសធ៌ម!» ក្នុងខេត្តព្រះសីហនុ ទាក់ទាញអត្តពលិក ចូលរួមជាង ១២.០០០នាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង តាមពាក្យស្លោក រត់ដើម្បីក្តីស្រឡាញ់! រត់ដើម្បីទេសចរណ៍! រត់ដើម្បីសប្បុរសធ៌ម! ដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម» ធ្វើឡើងនៅខេត្តព្រះសីហនុ បានទាក់ទាញអត្តពលិក ចូលរួមជាង ១២.០០០នាក់ ដែលជាចំនួនដ៏ច្រើនកុះករ លើសពីការរំពឹងទុក ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍រត់ប្រណាំងដើម្បីអបអរសាទរ «ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម» ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងឯកភាពជាតិតែមួយ» ដែលព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព បណ្តុះទម្លាប់ហាត់ប្រាណដើម្បីសុខភាពមាំមួន និងកាត់បន្ថយភាពតានតឹង បង្ហាញពីកម្លាំងឯកភាពជាតិ និងស្មារតីចេះជួយគ្នាទៅវិញទៅមក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ ជំរុញទេសចរណ៍ និងសេដ្ឋកិច្ច អបអរសាទរវប្បធម៌ដ៏សម្បូរបែប និងគាំទ្រដល់ពាណិជ្ជកម្មក្នុងតំបន់នៃខេត្តព្រះសីហនុ និងបង្ហាញពីភាពរីកចម្រើន នៃទីក្រុងមាត់សមុទ្រតាមរយៈព្រឹត្តិការណ៍កីឡា និងទេសចរណ៍៕

To Top