ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញចូលពិធីបូកសរុប លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោក ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI), លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខាភ្នំពេញ និងរ៉េស៊ីដង់។

ពិធីនេះក្នុងគោលដៅអបអរសាទរ នូវសមិទ្ធផលការងារសម្រេចបាន នាឆ្នាំ២០២៥ ព្រមទាំងចូលរួមគាំទ្រនូវទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ៕

To Top