ព្រះមហាក្សត្រី និងព្រះមហាក្សត្រ នឹងយាងពិនិត្យព្រះរាជសុខភាព នៅប៉េកាំង
ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងស្តេចយាងធ្វើដំណើរទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃប្រទេសចិន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ។
យោងតាមព្រះរាជសាររបស់ ព្រះមហាក្សត្រ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា ក្នុងឱកាសអវត្តមាន របស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទីកម្ពុជា ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា តែងតែយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ២ដង ក្នុងមួយឆ្នាំ តាមការយាងរបស់ក្រុមគ្រូពេទ្យចិន៕
