ប្រមុខការទូតកម្ពុជា ៖ បារាំងគាំទ្រឥតងាករេ លើការដោះស្រាយ ជម្លោះព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាលបារាំង សម្រាប់ការគាំទ្រឥតងាករេ ក្នុងការដោះស្រាយ បញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ ។

ការលើកឡើងរបស់ប្រមុខការទូតកម្ពុជានេះ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Jean-Noël BARROT រដ្ឋមន្ត្រីនៃក្រសួងអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ២៥ កុម្ភៈ ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរការ សួរសុខទុក្ខគ្នា និងសេចក្តីនឹករលឹកទៅវិញទៅមក បន្ទាប់ពីជំនួបចុងក្រោយតាមទូរសព្ទ កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់សារជាថ្មី អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី ឆ្នាំ២០២៦៕




