ព័ត៌មានជាតិ

ហ្លួងម៉ែ និងព្រះមហាក្សត្រ ស្តេចយាងទៅពិនិត្យ ព្រះរាជសុខភាព នៅចិន

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានស្តេចយាង ធ្វើដំណើរទៅពិនិត្យ ព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។

ក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទីកម្ពុជា ។

ក្នុងឱកាសស្តេចទាំងទ្វេស្តេចយាងទៅប្រទេសចិននេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួមថ្វាយព្រះរាជដំណើរផងដែរ៕

To Top