ក្រសួងវប្បធម៌អំពាវនាវ ដល់អ្នកច្នៃម៉ូត សម្លៀកបំពាក់ប្រពៃណីខ្មែរព្យាយាម ឈ្វេងយល់ប្រវត្តិ ឱ្យច្បាស់លាស់
ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពាវនាវដល់សាធារណជន ជាពិសេសអ្នកច្នៃម៉ូតសម្លៀកបំពាក់ ព្យាយាម សិក្សាស្រាវជ្រាវឈ្វេងយល់ ឱ្យច្បាស់អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់ មុននឹងប្រើប្រាស់ជាសាធារណៈ ។
ការអំពាវនាវ របស់ក្រសួងវប្បធម៌នេះ បន្ទាប់ពីមានយុវជន និងយុវវ័យមួយចំនួន នាំគ្នាច្នៃម៉ូដសម្លៀក បំពាក់ប្រពៃណីខ្មែរប្រាក់ចាក់ពីវប្បធម៌ខ្មែរពីបុរាណកាល ។
យោងតាមសេចក្តីណែ នាំពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ របស់ក្រសួងវប្បធម៌នៅថ្ងៃ២៦ កុម្ភៈ បានឱ្យដឹងថា ការអំពាវនាវនេះ ក្នុងគោលបំណងឱ្យ សាធារណជនគ្រប់មជ្ឈដ្ឋានយល់ដឹងពីចរិតលក្ខណៈដើម នៃសម្លៀកបំពាក់ ប្រពៃណីមួយចំនួន ដើម្បីជំរុញការចូលរួមអភិរក្ស ក៏ដូចជាតម្រង់ទិសការ ច្នៃប្រឌិតឱ្យផ្អែកលើមូលដ្ឋាន ទំនៀមនៃវប្បធម៌ខ្មែរជាគោល ព្រមទាំងពញ្ញាក់អារម្មណ៍អ្នកប្រើប្រាស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចៀសវាងការប្រើប្រាស់ខុសឆ្គង ឬត្រាប់តាមការកែច្នៃ មួយចំនួន ដែលកំពុងបង្កផលប៉ះពាល់ ដល់អត្តសញ្ញាណសម្លៀក បំពាក់ប្រពៃណីខ្មែរ
សេចក្តីណែនាំបន្តថា ព្រោះការស្រឡាញ់ពេញចិត្តណាមួយ ឬការប្រើប្រាស់អ្វីមួយ ដោយពុំមានការស្វែងយល់ពីតម្លៃ និងឫសគល់ដើមឱ្យច្បាស់លាស់នោះ អាចនាំមកនូវលទ្ធផលអវិជ្ជមាន ធ្វើឱ្យខូចខាតឬបាត់បង់តម្លៃនៃបេតិកភណ្ឌ ជាតិខ្លួនទៅវិញ ៕
