សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបទណ្ឌកម្មលើកូនៗរបស់លោក អេ ភូថង
ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចលុបការផ្អាក ការចាប់គូប្រកួត កីឡាករ គុនខ្មែរ ២រូប គឺកីឡាករ អេ វិរៈខាំឈិតភូថង និង អេអាំ ម៉ារីនភូថង ដែលត្រូវជាកូនៗរបស់លោក អេ ភូថង ។
ការសម្រេចលុបចេញនូវការផ្អាកនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានសំណូមពរ ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរលុបចោល ការផ្អាកមិនឲ្យកូនប្រុសលោក អេ ភូថងចូលរួមប្រកួតក្នុងរយៈពេល៦ខែ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ៕

