ចិន បណ្តេញសមាជិកតំណាងរាស្ត្រ ១៩រូបនៃស្ថាប័ននីតិប្បញ្ញត្តិ រួមទាំងមន្ត្រីយោធា៩រូប ចេញមុនកិច្ចប្រជុំប្រចាំឆ្នាំ
បរទេស៖ ស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសចិន បានបណ្តេញសមាជិកចំនួន ១៩ រូប ក្នុងនោះ ៩ រូប គឺជាមន្ត្រីយោធា ដែលមានរយៈពេលមួយសប្តាហ៍មុនពេលចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍មិនបានបញ្ជាក់ថាហេតុអ្វីបានជាសមាជិកទាំងនោះត្រូវបានដកចេញនោះទេ ប៉ុន្តែការដកចេញបែបនេះជាទូទៅត្រូវបានផ្សារភ្ជាប់ទៅនឹងការស៊ើបអង្កេតអំពើពុករលួយ។
យុទ្ធនាការប្រឆាំងអំពើពុករលួយដែលបានចាប់ផ្តើមដោយមេដឹកនាំចិន លោក ស៊ី ជីនពីង មិនបង្ហាញសញ្ញានៃការថមថយនោះទេ បន្ទាប់ពីជាងមួយទសវត្សរ៍មកនេះ។ យោធាត្រូវបានគេកំណត់គោលដៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការដកចេញឧត្តមសេនីយ៍កំពូលរបស់ខ្លួនកាលពីខែមុន ខណៈដែលលោក ស៊ី ស្វែងរកការកែទម្រង់ និងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ។
អ្នកវិភាគនិយាយថា យុទ្ធនាការនេះក៏ជាមធ្យោបាយមួយសម្រាប់លោក ស៊ី ដែលស្ថិតនៅក្នុងអំណាចឆ្នាំទី ១៤ របស់លោក ដើម្បីដកចេញគូប្រជែងដែលមានសក្តានុពល និងធានាបាននូវភាពស្មោះត្រង់ក្នុងចំណោមអ្នកក្រោមបង្គាប់របស់លោក។
មន្ត្រីដែលត្រូវបានដកចេញរួមមានពីរនាក់នៅក្រោមគណៈកម្មការយោធាកណ្តាល ដែលជាស្ថាប័នខ្ពស់បំផុតរបស់យោធា ក៏ដូចជាអ្នកផ្សេងទៀតមកពីកងទ័ព កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត។ បីនាក់ជាឧត្តមសេនីយ៍។ កងកម្លាំងរ៉ុក្កែត ដែលជាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសចិននៅក្រៅប្រទេស គឺជាគោលដៅដំបូងនៃការបោសសម្អាតយោធា៕
ប្រែសម្រួលៈ ណៃ តុលា
