សម្ថកិច្ចឃាត់បាន ក្មេងទំនើង កាប់ប្លន់យកម៉ូតូ ចំនួន ៧ករណី ក្នុងខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគតបាលក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា និងករណី មានស្ថានទម្ងន់ទោស ចំនួន ៧ករណី ឃាត់ខ្លួនសរុបបាន ២១នាក់ (ក្នុងនោះដែរ ៧នាក់ ត្រូវបានឃាត់ខ្លួន ករណីក្មេងទំនើង កាលពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ )៖

១-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៦ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-9815 នៅចំណុចភូមិត្រពាំងឈូក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

២-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ កំពង់ចាម 1AF-6240 នៅចំណុចភូមិរកាពប្រាំទី២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

៣-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-4113 នៅចំណុចភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។

៤-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ូតូចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៥ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1N-6159 នៅចំណុចភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៦ ។

៥-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-8357 នៅចំណុចភូមិ៤ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។

៦-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1M-9478 នៅចំណុចភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

៧-ករណី លួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ១គ្រឿងម៉ាក SCOOPY សេរីឆ្នាំ ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ1LC-9079 នៅចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។

បច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ចំណែកបក្ខពួក៥នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញបានបន្តតាមស្វែងរកចាប់ខ្លួនដើម្បីអនុវត្តវិធានការច្បាប់បន្តទៀត៕



ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/
