ព័ត៌មានជាតិ

ចុងខែកុម្ភៈ! អាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

តាកែវ៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅក្នុងសប្ដាហ៍ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អាវុធហត្ថខេត្តតាកែវ បានបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង ចំនួន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុងទ្រាំង និងស្រុកត្រាំកក់ ។

ជនសង្ស័យទាំង៣នោះរួមមាន៖

១/ ឈ្មោះ គួយ សាខន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ត្រពាំងទន្លេរ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
២/ ឈ្មោះ ប៊ិន លាស់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពោធិ៍ព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
៣/ ឈ្មោះ ធន ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

To Top