ព័ត៌មានជាតិ

ព្រះមហាក្សត្រ ៖ កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលថា កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិ​ ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ។

ក្នុងព្រះរាជសារប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ លើកទី២៨ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា កេរដំណែលវប្បធម៌ដ៏សម្បូរបែប ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យរហូតមកដល់សព្វថ្ងៃ គឺជាគ្រឹះដ៏រឹងមាំ នៃអត្តសញ្ញាណជាតិកម្ពុជា និងជាមធ្យោបាយឈ្នះដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព ។

ព្រះអង្គមានព្រះរាជបន្ទូលបន្តថា កម្ពុជាប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នា ដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ។
ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា ទិវាវប្បធម៌ជាតិបានបំផុសឱ្យប្រជាពលរដ្ឋស្គាល់ច្បាស់ ស្រឡាញ់ ថែរក្សា ព្រមទាំងអភិរក្សវប្បធម៌ជាតិ ជាពិសេសជាឱកាសជំរុញតួនាទីស្នូល ដ៏សំខាន់របស់យុវជនបន្តវេន ជាកម្លាំងចលករ ក្នុងការអភិរក្ស ថែរក្សា ការពា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទ ប្រពៃណីដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត ៕

To Top