អគ្គិសនីកម្ពុជា ជូនដំណឹងពីការពន្យារពេល បើកឯកសារដេញថ្លៃ ដោយប្រកួតប្រជែងជាសាធារណៈ ក្នុងគម្រោងផ្គត់ផ្គង់ រថយន្តកន្ត្រកធុនធំ (ថ្មី)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការពន្យារពេលបើកឯកសារដេញថ្លៃ ដោយប្រកួតប្រជែង ជាសាធារណៈ ក្នុងគម្រោងផ្គត់ផ្គង់ រថយន្តកន្ត្រកធុនធំ (ថ្មី) ចំនួន ០៤គ្រឿង ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥)
យោង៖- សេចក្តីជូនដំណឹងលេខៈ ៣៤៩ PC.អក ចុះថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្ម ។
-ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។
អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះ បញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានទិញឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់រថយន្ត កន្ត្រកធុនធំ (ថ្មី) ចំនួន ០៤គ្រឿង ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ២០២៥) ដែលនឹងត្រូវបើក ឯកសារដេញថ្លៃនៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២៦ ឱ្យបានជ្រាបថា ៖ ផ្អែកតាមភាពចាំបាច់ របស់អគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជាសម្រេចពន្យារពេល បើកឯកសារដេញថ្លៃក្នុងគម្រោងនេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេស ពិនិត្យ និង សិក្សាលើលក្ខណៈបច្ចេកទេសឡើងវិញ និងរៀបចំជូនដំណឹងសារជាថ្មីនាពេលក្រោយ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មានតាមការគួរ៕

