ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូល ធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ មានរយៈពេល ២ថ្ងៃក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ានកម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារសំខាន់ប្រចាំឆ្នាំ ដែលនឹងជជែកពិភាក្សា ពីការធ្វើធុរកិច្ចរវាងអាស៊ាន និងកម្ពុជា ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងការស្វែងរកនូវកាលានុវត្តភាពថ្មីៗបន្តទៀត៕

To Top