ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំ​​អាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមស្តាប់កិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី

កំពង់ស្ពឺ​៖ នាព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បញ្ជា​ការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ​ជំនាញ​កង​រាជអាវុធហត្ថ ចូលរួមស្តាប់កិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង ទទួលការងារគោលនយោបាយ និងយេនឌ័រ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមរយៈVideo Conference នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ដោយនៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមស្តាប់ពីសំណាក់ លោកមេបញ្ជាការរងទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យជំនាញ លោកមេបញ្ជាការ-រង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ចូល​រួម​ផង​ដែរ​។

To Top