ងោកមួយភាំងរេចង្កូតធ្លាក់ប្រឡាយ
បាត់ដំបង ៖ រថយន្តដឹកទឹកកកស្ពានដែក សង្ស័យងងុយដេកខ្លាំងបណ្តាលអោយរេចង្កូតធ្លាក់ប្រឡាយតែម្តង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមអ្នកបើកបរឈ្មោះ រ៉ី អាយុ២៨ឆ្នាំ បើករថយន្តម៉ាកកូរ៉េ ដឹកទឺកកកស្ពានដែក មានផ្លាកលេខ -3A-3178 បេីកបរពីត្បូងទៅជើង ក្នុងគោលបំណងទៅយកទឹកកកបន្ថែម មកលក់តែមកដល់កន្លែងកើតហេតុដោយស្ថានភាព ងងុយដេក។ ហេតុការណ៍នេះមិនមានអ្នករងរបួសទេ បច្ចុប្បន្នរងចាំរថយន្តមកស្ទូច៕


ថតដោយ ៖ សុខ វិច្ឆ័យ / បាត់ដំបង / ដើមអម្ពិល
រូបភាព៖ ដើមអម្ពិល
