ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះសួសុខទុក្ខលោកនាយចំណង់ ជួប វាសនា ​ខេត្តកំពង់ស្ពឺ​​ នៅ​គេហដ្ឋាន​

កំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាម​គោល​ការដឹកនាំ​ដ៏ ​ប៉ិនប្រសបឈ្លាសវៃ​ប្រកបដោយ​គុណធ៌ម​របស់​​ លោក នាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​​​​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ នាថ្ងៃទី០៣​​ ខែមីនា​​ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថ បន្តចុះសួសុខទុក្ខលោកនាយចំណង់ ជួប វាសនា អតីត ជំនួយការ មន្ទីរកសាងកម្លាំង នៃ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នៅ​គេហដ្ឋាន​។

ឆ្លៀត​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បាន​សំណេះសំណាល​និងជូនពរឲ្យមានសុខភាពល្អ ជាពិសេសក៏បានពាំនាំ​នូវការផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​ សុខា​​​​​​​​​​​ ចំពោះលោក ជួប វាសនា​ និងក្រុមគ្រួសាររបស់គាត់ផងដែរ​​ ដែលស្តែងចេញការយកចិត្ត​ទុកដាក់​បំផុត​ក្នុងស្មារតីមនុស្សមនុស្សធម៌​ ចំពោះ​គ្រួសារអតីតចូលសោធននិវត្តន៍និងគ្រួសារយោធិនដែលបានពលីមរណៈដែលមានជីវភាពខ្វះខាត ជួបការលំបាកជាក់ស្តែងនាពេលបច្ចុប្បន្ន។

ជាទឹកចិត្តមិនអាចកាត់ថ្លៃបាន លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​ បាន​ឧបត្ថម្ភ​ជា​ថវិការ​ចំនួន ៤០០,០០០៛ ព្រមទាំង​សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​រួម​មាន​៖អង្ករ ៣បាវ,មី ៣កេះ,ទឹកសុទ្ធ ៣កេះ,ទឹកផ្លែឈើ ២កេះ,ភេសជ្ជៈ ១កេះ,ទឹកត្រី ៣យួរ,ទឹកស៉ីអ៉ីវ ៣យួរ​ និងត្រីខ ៣យួរថែមទៀតផង៕

To Top