ព័ត៌មានអន្តរជាតិ

ចិនត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីអនុញ្ញាតឲ្យនាវាដឹកប្រេង អាចឆ្លងកាត់ច្រកសមុទ្រ Hormuz

បរទេស៖ ប្រទេសចិន កំពុងជំរុញឱ្យទីក្រុងតេហេរ៉ង់អនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយសុវត្ថិភាព បន្ទាប់ពីកាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលអ៊ីរ៉ង់ បានប្រកាសថា នាវាមកពីសហរដ្ឋអាមេរិក អ៊ីស្រាអែល បណ្តាប្រទេសនៅអឺរ៉ុប ឬសម្ព័ន្ធមិត្តរបស់ពួកគេ នឹងត្រូវបានហាមឃាត់មិន ឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូស។

យោងតាមគេហទំព័រ MSN បានឱ្យដឹងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ថា ច្រកសមុទ្រហ័រមូស ផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវចំនួន 20% នៃការផ្គត់ផ្គង់សកលលោកដល់ពិភពលោក។

ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងចរចាជាមួយអ៊ីរ៉ង់ ដើម្បីផ្តល់ផ្លូវឆ្លងកាត់ដោយសុវត្ថិភាពដល់នាវាដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ របស់ប្រទេសកាតា ឆ្លងតាមរយៈច្រកសមុទ្រហ័រមូស ខណៈដែលភាពតានតឹងកើនឡើង ដោយសារតែសង្គ្រាម អាមេរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ ។

សង្គ្រាមនេះបានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវតាមរយៈផ្លូវដឹកជញ្ជូនដែលផ្គត់ផ្គង់ប្រហែល 20% នៃការផ្គត់ផ្គង់សកល។

ប្រទេសចិន ដែលមានទំនាក់ ទំនងមិត្តភាពជាមួយអ៊ីរ៉ង់ និងពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលពីមជ្ឈិមបូព៌ា មានការមិនពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការរំខានការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ ហើយកំពុងជំរុញឱ្យទីក្រុងតេហេរ៉ង់ អនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយសុវត្ថិភាព នេះបើយោងតាមរបាយការណ៍របស់ Reuters ដោយដកស្រង់សម្តីអ្នកដែលបានដឹងអំពីបញ្ហានេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top