ព័ត៌មានជាតិ

សម្ដេចធិបតី ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ត្រូវតាមដានឱ្យជាប់ លើពលរដ្ឋខ្មែរនៅបណ្តាប្រទេស តំបន់មជ្ឈិមបូព៌ា

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ត្រូវតាមដានឱ្យបានជាប់ជាប្រចាំ លើសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅនិងសិក្សា នៅតាមបណ្តាប្រទេសក្នុងតំបន់ មជ្ឈិមបូព៌ា ខណៈសង្គ្រាមកំពុងផ្ទុះឡើងជាខ្លាំង ។

សម្ដេចធិបតីបន្តថា បច្ចុប្បន្នមានប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៨៧នាក់ កំពុងស្នាក់នៅនិងសិក្សានៅប្រទេសចំនួន៧ក្នុងតំបន់ មជ្ឈិមបូព៌ា រួមទាំងប្រទេសអីស្រាអែលផងដែរ៕

To Top