ក្រសួង កំណត់តម្លៃប្រេង ឥន្ធនៈ នៅខេត្តបាត់ដំបង និងអំពាវនាវ ឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍
បាត់ដំបង៖ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៦ អាជ្ញាធរនិងក្រសួងពាក់ព័ន្ធបានជូនដំណឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនៅក្នុងខេត្តបាត់ដំបង ត្រូវអនុវត្តតាមតម្លៃ ដែលបានកំណត់ជាផ្លូវការ ដើម្បីធានាស្ថិរភាពទីផ្សារ និងការពារប្រយោជន៍ប្រជាពលរដ្ឋ។
តាមសេចក្តីជូនដំណឹង ប្រេងសាំងត្រូវលក់ក្នុងតម្លៃមិនលេីសពី ៤,០០០ រៀលក្នុងមួយលីត្រ ខណៈដែលប្រេងម៉ាស៊ូតក៏ត្រូវលក់ក្នុងតម្លៃមិនលេីសពី ៤,០០០ រៀលក្នុងមួយលីត្រ ផងដែរ។

អាជ្ញាធរបានបញ្ជាក់ថា ប្រសិនបើមានអាជីវករណាមួយលក់ប្រេងឥន្ធនៈលើសពីតម្លៃដែលក្រសួងបានកំណត់ នឹងត្រូវទទួលរងវិធានការតាមច្បាប់ និងការផាកពិន័យជាធរមាន។
ដើម្បីពង្រឹងការគ្រប់គ្រង និងទប់ស្កាត់ការលក់លើសតម្លៃ អាជ្ញាធរអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មាន ប្រសិនបើប្រទះឃើញការលក់ប្រេងឥន្ធនៈមិនគោរពតាមតម្លៃកំណត់ ដោយអាចទាក់ទងតាមលេខទូរស័ព្ទ៖
088 777 7621 / 076 777 7831
អាជ្ញាធរបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់ក្នុងការរក្សាស្ថិរភាពតម្លៃទីផ្សារ និងធានាថាប្រជាពលរដ្ឋទទួលបានសេវាកម្មដោយតម្លៃត្រឹមត្រូវ។
អត្ថបទ ច័ន្ទ វិស្សាសៈ បាត់ដំបង ដេីមអំពិល

