ព័ត៌មានជាតិ

មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ធ្វើការជម្រាបជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តមេត្តាកុំព្រួយបារម្មណ៍តម្លៃ និងបញ្ហាខ្វះស្តុកប្រេង

ខេត្តសៀមរាប៖ មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ សូមជម្រាបជូនបងប្អូនសាធារណៈជនក្នុងខេត្តសៀមរាប អំពីការលក់ប្រេងក្នុងតម្លៃធម្មតា របស់ស្ថានីយ៍ប្រេងឥន្ទនៈ ដែលក្រសួងបានកំណត់។

ជាពិសេសគឺមានស្តុកគ្រប់គ្រាន់ សូមបងប្អូនកុំមានការបារម្ភ ឬទិញយកទៅស្តុកទុកដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ភាពប្រក្រតីនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេង។

ស្ថានីយ៍ប្រេងឥន្ធនៈ នៅតាមបណ្ដាក្រុមហ៊ុនខាងក្រោម លក់តម្លៃត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។ ស្ថានីយ៍ក្រុមហ៊ុនតេលា ស្ថានីយ៍ក្រុមហ៊ុនតូតាល់ ស្ថានីយ៍ក្រុមហ៊ុនកាលតិច ស្ថានីយ៍ក្រុមហ៊ុនស៊ូគីមិច ស្ថានីយ៍ក្រុមហ៊ុន សាវីមិច។

ដូច្នេះហើយស្ថានីយ៍មួយចំនួនដែលបានដឹងពីព័ត៌មានទាំងអស់នេះ មេត្តាសូមកុំឆ្លៀតឱកាសដំឡើងថ្លៃ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋកំពុងប្រកបមុខរបរអាជីវកម្មនានា។ បន្ថែមទៀតនោះប្រជាពលរដ្ឋសូមសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធ និងមេត្តាជួយចុះពិនិត្យទៅតាមស្ថានីយមួយចំនួន ដែលពុំបានអនុវត្តទៅតាមក្រសួងកំណត់ដូចខាងលើ។

ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top