ព័ត៌មានជាតិ

លោក​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ជួប​ពិភាក្សា​ការងារ​​ លេី​វិស័យ​ស្វាយ​ចន្ទី​ ជាមួយ​តំណាងរដ្ឋបាល​ក្រុង​ជីងស៊ី​

ក្រុង​ជីងស៊ី៖​ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦​ លោក​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹក​នាំ​សហការី​ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​កៃ​ច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​ Guang Kang​ និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Pang Chunchao អភិបាល​រង​ទីក្រុង​ប៉ៃសឺ​ និងលោក​ Chen Huaide អភិបាល​រង​ក្រុង​ជីង​ស៊ី​ លេី​វិស័យ​ស្វាយ​ចន្ទី​។

កិច្ច​ពិភាក្សា​ផ្តោត​សំខាន់​លើ​ចំណុចអាទិភាព​ចំនួន​៖​

១-​ ការ​គាំទ្រ​ពី​ធនាគារ​ ARDB លេី​ខ្សែ​ចង្វាក់​ផលិតកម្ម​​ស្វាយ​ចន្ទី​កម្ពុជា​
២-​ ការ​ពង្រឹង​ និង​រក្សា​គុណភាព​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ និង​ធានា​ការ​និរន្តរភាព​នៃផ្គត់​ផ្គង់​
៣-​ ការ​ពិនិត្យ​លិទ្ធ​ភាព​ចុះ​អនុសារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​​នាំ​ចេញ​ពីកម្ពុជា​ និងក្រុម​ហ៊ុន​នាំ​ចូល​មក​ប្រទេស​ចិន
៤-​ ការដឹក​ជញ្ជូន​មក​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​
៥-​ ការ​គាំទ្រ​ និង​ជម្រុញ​ផ្សព្វផ្សាយ​ផលិត​ផល​កសិកម្ម​កម្ពុជា​មក​ទី​ក្រុង​ប៉ៃសឺ​ និង​ក្រុង​ជីង​ស៊ី​៕

To Top