ដេប៉ូរប្រេងឥន្ទន: ខេត្តព្រះវិហារ មានដេប៉ូរប្រេងឥន្ទន: ចំនួន២០៩ បិទចំនួន៧៩ស្ថានីយ
ខេត្តព្រះវិហារ ៖ ដេប៉ូ 209 ទូទាំងខេត្ត
-បន្តបិទ 79 ស្ថានីយ និងដេប៉ូ ស្មើ 38%
-មូលហេតុ អស់ស្តុក(ដេប៉ូខ្លះកំពុងបញ្ជាទិញ, និងខ្លះទៀតបានផ្អាកបណ្តោះអាសន្ន ដោយសារតម្លៃប្រេងមានការកើនឡើង ប្រហែល 36%នៃតម្លៃចាស់ )

ដោយឡែក តម្លៃលក់រាយជាក់ស្តែង៖
នៅតាមស្ថានីយ៍ស្តង់ដារ ៖ សាំងធម្មតា និងម៉ាស៊ូត តម្លៃ ៣,៨៥០ រៀល/លីត្រ (តម្លៃរក្សាថេរ មិនមានការប្រែប្រួលទេ)។
នៅតាមដេប៉ូ ៖ សាំងធម្មតា និងម៉ាស៊ូត តម្លៃ៤៥០០៛-៥០០០៛ ដេប៉ូតាមស្រុកខ្លះ តម្លៃចន្លោះពី ៥,០០០- ៥,៥០០០ រៀល/លីត្រ។
នៅតាមផ្ទះ (ច្រកដប)៖ សាំងធម្មតា និងម៉ាស៊ូត តម្លៃចន្លោះពី ៥,៥០០០ – ៦,០០០ រៀល/
@ បញ្ហាប្រឈម ៖ ដេប៉ូ មួយចំនួន លក់លេីសតម្លៃដែលបានកំណត់ ដោយក្រសួងពាណិជ្ជកម្ម ដោយសារការបញ្ជាទិញមកក្រោយមានតម្លៃថ្លៃ បេីអោយគាត់លក់ដូចការ កំណត់របស់ក្រសួងគាត់ខាត បេីគាត់បិទដេប៉ូ នោះបងប្អូនអ្នកប្រេីប្រាស់ ជួបការលំបាក ។ ទោះបីយ៉ាងណាក៏ដោយនៅមានដេប៉ូ ខ្លះមិនគោរពកិច្ចសន្យាពីក្រសួងលោក និងបន្តចុះទៅពិនិតមើលតាមបណ្តាស្រុកទៀត ។ នេះបើតាមសម្តីលោកសំអាងមន្រីជំនាញ ចំពោះលោកគឹម ចាន់ រក្សាប្រធានមន្ទីររ៉ែ លោកមិនបានអធិប្បាយទេ លោករវល់បេសកកម្ម ។
(សួនពិសិត ព្រះវិហារដើមអម្ពិល)









