ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ សេវាកម្មអូប័រល្បឿនលឿនទៅមក កោះរ៉ុង-កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត
ភ្នំពេញ៖ យោងតាមការប្រកាសដោយផ្ទាល់ របស់អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA បានឱ្យដឹងថា ក្រុមហ៊ុន GTVC នឹងបើកដំណើរការជាផ្លូវការ នូវសេវាកម្មរត់អូប័រល្បឿនលឿន ចេញពីក្រុងកោះរ៉ុង កោះរ៉ុងសន្លឹម ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មកកាន់កោះរ៉ុងសន្លឹម និង ក្រុងកោះរ៉ុង ។
ការដំណើរការសេវាកម្មដឹកជញ្ញូនផ្លូវទឹកខាងលើនេះ នឹងត្រូវដំណើរការចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះតទៅ ។
សម្រាប់អ្នកទេសចរ ដែលមានបំណងធ្វើដំណើររតាមរយៈអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅកាន់ទំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត ដូចជាក្រុងកោះរ៉ុង និងកោះរ៉ុងសន្លឹម អាចធ្វើការទំនាក់ទំនងក្រុមការងារ របស់ក្រុមហ៊ុន GTVC តាមរយៈលេខទូរសព្ទ 0883321234/069221234 ឬតាមរយៈTelegram: +85569221234៕








