រដ្ឋបាលខេត្តស្ទឹងត្រែង ព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ ក្រោមប្រធានបទ «ស្ទឹងត្រែង លើសពីទន្លេ លើសពីធម្មតា»
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២៦» យ៉ាងគគ្រឹកគគ្រេងនៅមុខសាលាខេត្តស្ទឹងត្រែងទីលាន តេជោធិបតី ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជា «ព្យុហយាត្រាទេសចរណ៍» ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «សាមគ្គីដើម្បីទីក្រុងស្អាត»។

កម្មវិធី ពិធីនេះបានចាប់ផ្ដើមជួបជុំគ្នានៅ ទីលានតេជោធិបតី (មុខសាលាខេត្តស្ទឹងត្រែង)ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានចូលរួមដើរព្យុហយាត្រារួមគ្នា ប្រមាណជាជាង ១ ម៉ឺននាក់ ។
សូមបញ្ជាក់ថាចម្ងាយផ្លូវ នៃដើរការព្យុហយាត្រានេះមានចម្ងាយប្រហែល៣,៥០០ ម៉ែត្រ ។

លោកប្រធានមន្ទីរ អ៊ន់ប៉ោសឿន មានប្រសាសន៍ថា”យុទ្ធនាការ «ស្ទឹងត្រែង លើសពីទន្លេ លើសពីធម្មតា» មិនត្រឹមតែបង្ហាញពីសក្ដានុពល ទេសចរណ៍ដ៏សម្បូរបែបនៃខេត្តស្ទឹងត្រែងភូមិភាគឦសានមួយនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការដាស់តឿនឱ្យមានការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន ក្នុងកិច្ចគាំពារ ដើម្បីផ្ដល់ភាពស្រស់ត្រកាលដល់ទីក្រុង និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើង៕ដោយដើមអំពិលស្ទឹងត្រែង



