ព័ត៌មានជាតិ

ពលរដ្ឋកម្ពុជា ជិត៦០០នាក់ កំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា រក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាព

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តតាមដានដោយយកចិត្តទុកដាក់ និងបារម្ភបំផុត ចំពោះការវិវត្តនៃសភាពការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ខណៈពលរដ្ឋខ្មែរនៅទីនោះមានសុវត្ថិភាពទាំងអស់គ្នា។

សេចក្តីប្រកាសរបស់ក្រសួងចេញផ្សាយនៅរាត្រីថ្ងៃ១០ មីនានេះ បានឱ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំនៅក្នុងតំបន់មជ្ឈិមបូព៌ាបានទទួលការណែនាំឱ្យទាក់ទងជាប្រចាំជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសម្ចាស់ផ្ទះ ក៏ដូចជាមួយតំណាងប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដើម្បីតាមដានអំពីសុខទុក្ខ និងសេចក្តីត្រូវការជំនួយជាយថាហេតុ ដើម្បីធានាសុខសុវត្ថិភាព របស់ពួកគេ។

តាមព័ត៌មានដែលទទួលបានក្នុងពេលថ្មីៗនេះ ប្រជាពលរដ្ឋកម្ពុជា រួមទាំងសិស្ស-និស្សិតសរុប ៥៩៥ នាក់ ដែលកំពុងស្នាក់នៅតំបន់មជ្ឈិមបូព៌ា បានរក្សាការប្រុងប្រយ័ត្នយ៉ាងខ្ជាប់ខ្ជួន និងមានសុវត្ថិភាពទាំងអស់គ្នា៕

To Top