ព័ត៌មានជាតិ

សម្តេចធិបតី សម្តែងការអបអរសាទរ ចំពោះការបញ្ចប់ការជួសជុល ដោយជោគជ័យ នៃប្រតិមាព្រះឥសូររាំដ៏ធំរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែង នូវការអបអរសាទរ ការបញ្ចប់ការជួសជុលដោយជោគជ័យ នៃប្រតិមាព្រះឥសូររាំដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយ ក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង ១ម៉ឺនបំណែក មកពីកោះកេរ្ដិ៍ចាប់កំណើតឡើងវិញ ក្រោយជួសជុលរួចរាល់។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា ប្រតិមាព្រះឥសូរដ៏ធំមួយនេះ ត្រូវប្រើពេលជួសជុលអស់រយៈពេលជាង ៥ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ នេះជាវត្ថុបុរាណដែលមានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល៕

To Top