រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ដើម្បីចាប់ផ្តើមជួសជុល និងអភិរក្សឡើងវិញអាគារមួយខ្នងនៅក្នុងសាលាខេត្តពោធិ៍សាត់ ដែលបន្សល់ទុកក្នុងសម័យអាណានិគមបារាំង
ពោធិ៍សាត់៖ ស្ថិតក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ដោយមានការចូលរួម របស់ លោក ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីក្រុងពាលី ដើម្បីចាប់ផ្តើមជួសជុលនិងអភិរក្សឡើងវិញអាគារមួយខ្នង នៅក្នុងសាលាខេត្តពោធិ៍សាត់ ដែលបន្សល់ទុកក្នុងសម័យអាណានិគមបារាំង ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ។

ការជួសជុលអគារនេះ មានគោលបំណងសំខាន់ក្នុងការអភិរក្សសំណង់បុរាណដែលមានតម្លៃប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មសម័យអាណានិគមបារាំង ដើម្បីរក្សាទុកជាមរតកវប្បធម៌សម្រាប់ជំនាន់ក្រោយ និងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍៕






ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
