រដ្ឋមន្រ្តីវប្បធម៍ ៖ ស្នាមរបួសលើផ្ទាំងថ្ម ប្រាសាទព្រះវិហារ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប
ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានលើកឡើងថា ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។

រូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម របស់លោកស្រីរដ្ឋមន្រ្តី ដោយភា្ជប់នូវសំណេរថា «ស្នាមរបួសលើផ្ទាំងថ្មប្រាសាទព្រះវិហារ ជាស្នាមរបួស នៅក្នុងចិត្តកូនខ្មែរគ្រប់ៗរូប។ ទាំងថ្ម ទាំងមនុស្សឈឺផ្សាដូចៗគ្នា។ ឈរលើកំពូលភ្នំក្រោមកម្លាំងព្យុះ ព្រះវិហារគឺ ជាទឹកភ្នែកមួយដំណក់ នៃបេតិកភណ្ឌខ្មែរ ដែលកំពុងដក់ជាប់នៅលើផ្ទៃមុខ មនុស្សជាតិ ក្រោមលំហ នៃពេលវេលាជាអន្តន» ៕








