កងរាជអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀន និងតាមចាប់ជនសង្ស័យ៦នាក់ ដល់រាជធានីភ្នំពេញ
តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការចុះបង្ក្រាបករណី ដឹកជញ្ជូន រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ និងបន្តពន្លាតដែនសមត្ថកិច្ចទៅដល់រាជធានីភ្នំពេញ ចាប់បានជនសង្ស័យ ប្រុស-ស្រី ៦នាក់ នៅទីតាំងចំនួន២ ក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យប្រុស-ស្រី ទាំង៦នាក់រួមមាន៖
១-ឈ្មោះផាត់ យ៉េង ភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ មហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
២-ឈ្មោះសុខ លីដា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៣-ឈ្មោះសំ រដ្ឋា ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
៤-ឈ្មោះ ជីម ចាន់ថន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សំរោងពេន ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ
៥-ឈ្មោះម៉ៅ វិចិត្រ ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់៣ រស់នៅភូមិជីម្រាក់ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ
៦-ឈ្មោះអ៊ុំ សុភា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន៤៩កញ្ចប់ (ធំ១៣) ទម្ងន់១៤៣៥៥.១៨ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ(មេតំហ្វេតាមីនMET), ថ្នាំគ្រាប់WYចំនួន១៨កញ្ចប់ (៣៥៥៤គ្រាប់)ទម្ងន់៣៣២.៧៤ក្រាមថ្លឹងទាំងសំបកថង់ ប្រភេទ (មេតំហ្វេតាមីនMET), ម្សៅពណ៌ទឹកក្រូច ចំនួន២៤៥ កញ្ចប់ទម្ងន់១១៤៩.៧៤ក្រាម ថ្លឹងទាំងសំបកថង់ ប្រភេទ (កេតាមីនKETAMINE), រថយន្តចំនួន០១គ្រឿងម៉ាកLEXUS .NX200T ពណ៌សពាក់ស្លាកលេខភ្នំពេញ2CI.3040 , ម៉ូតូចំនួន០៣គ្រឿង, Pass Appចំនួន០១ គ្រឿង(ខូច) , ទូរស័ព្ទចំនួន០៩គ្រឿង(ខូច០១), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០៣គ្រឿង, កាំភ្លើងកែច្នៃចំនួន០១ដើម , ម៉ាស៊ីនអ៊ុតមាត់ថង់ថ្នាំញៀនចំនួន០១គ្រឿង, លិខិតឆ្លងដែនចំនួន០១ក្បាល។, សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕







