ព័ត៌មានជាតិ

រដ្ឋមន្រ្តីការបរទេសខ្មែរ ដឹកនាំអង្គទូត ចុះពិនិត្យស្ថានភាពជនភៀសសឹក

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ព្រមទាំងអង្គការអន្តរជាតិធំៗ ប្រចាំកម្ពុជា ចុះមកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋភៀសសឹក៧៦គ្រួសារ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋភៀសសឹកបានមកស្នាក់នៅទីនេះ បន្ទាប់ពីយោធាឈ្លានពានថៃ បានចូលមករាយបន្លាលួស និងដាក់ទូកុងតឺន័រ ចូលដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ នាពេលកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ ចំពោះយោធាថៃបន្តបំពានបូរណភាពទឹកដីកម្ពុជាជាបន្តបន្ទាប់បែបនេះ ៕

To Top