ព័ត៌មានជាតិ

អនុវេទិកាស្តីពីសមុទ្រចិនខាងត្បូង នៃវេទិកាប៉ូអាវសម្រាប់អាស៊ី និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៃកិច្ចប្រជុំតុមូល “ផ្ទះរួម ” ត្រូវបានធ្វើឡើងនៅខេត្តហៃណាន

ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែមីនា អនុវេទិកាស្តីពីសមុទ្រចិនខាងត្បូងនៃវេទិកាប៉ូអាវសម្រាប់អាស៊ី និងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៃកិច្ចប្រជុំតុមូល “ផ្ទះរួម ” ដែលរួមសហការរៀបចំដោយមជ្ឈមណ្ឌលកម្មវិធីភាសាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG), វិទ្យាស្ថានស្រាវជ្រាវសមុទ្រចិនខាងត្បូងចិន និងមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រ Huayang ជាដើម ត្រូវបានធ្វើឡើងនៅតំបន់ប៉ូអាវ ខេត្តហៃណាន និងនៅមូលដ្ឋាន Sanya របស់ CMG ។

កិច្ចប្រជុំតុមូល “ផ្ទះរួម” បានអញ្ជើញអ្នកជំនាញទាំងជាតិនិងអន្តរជាតិជាង ១០ រូប ដែលមកពីប្រទេសចិន អង់គ្លេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសដទៃទៀត ឱ្យចូលរួមក្នុងកិច្ចសន្ទនាតាមអនឡាញ និងនៅហ្នឹងកន្លែង ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅនាពេលអនាគតនៃផ្ទះរួមរបស់មនុស្សជាតិ ពីការជំរុញការគ្រប់គ្រងសមុទ្រ ការការពារសន្តិសុខសមុទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ។

នៅថ្ងៃធ្វើកិច្ចប្រជុំតុមូល តំណាងមកពីអង្គភាពពាក់ព័ន្ធសមុទ្រ សាកលវិទ្យាល័យ និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានជួបជុំគ្នានៅមូលដ្ឋាន Sanya របស់CMG ដើម្បីពិភាក្សាអំពីការរៀបចំផែនការ និងការផលិតផលិតផលប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធសមុទ្រដែលមានលក្ខណៈពិសេសជាងមុន ដូចជាភាពយន្តឯកសារស្តីពីសមុទ្រចិនខាងត្បូង និងការលើកកម្ពស់គុណភាពនៃការផ្សព្វផ្សាយអន្តរជាតិអំពីសមុទ្រ៕

To Top