សេចក្តីព្រាងច្បាប់ ការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តជាឯកច្ឆ័ន
ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ត្រូវបានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានអនុម័តជាឯកច្ឆ័នហើយលើ ក្នុងសំឡេង១១២លើ១១២សំឡេង នៃសមាជិករដ្ឋភាទាំងមូល ។

សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ជំពូក និង ២៤មាត្រា ត្រូវបានរៀបចំឡើង ដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងបទ ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាន នូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដា ជាអន្តរជាតិ ៕


