នយោបាយ

ព្រះមហាក្សត្រ តែងតាំងលោក គង់ បូរ៉ា ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ លោក គង់ បូរ៉ា ជាកូនប្រុសម្នាក់ ក្នុងចំណោម៣នាក់ របស់លោក គង់ គាំដែល បានចូល ប្រឡូកក្នុងឆាកនយោបាយជា អតីតគណបក្សសង្រ្គោះជាតិ នាពេលកន្លងមក ត្រូវបានព្រះមហាក្សត្រ កម្ពុជាចេញព្រះរាជក្រឹត្យ តែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។

ការតែងតាំងអតីតមន្រ្តី មកពីបក្សប្រឆាំងនេះ បន្ទាប់ពីមានសំណើ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

ការតែងតាំងលោក គង់ បូរ៉ា នេះផងដែរ បន្ទាប់ពីលោកបានមករួមរស់ក្នុងជីវិត នយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនាពេលថ្មីៗនេះ ៕

To Top