ភ្នំពេញ៖ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីហុងគ្រី និងភរិយា បានបន្តចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ។
សូមជំរាបថា ប្រធានាធិបតីហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជា នៅយប់ថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ តុលា ឆ្នាំ២០១៩ ។
នៅរសៀលនេះ ប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ ក្នុងជំនួបនោះ ពិភាក្សាកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យ ជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ៕