នយោបាយ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ រាល់ការផ្លាស់ប្តូរអំណាច ក្រៅពីទម្រង់ នៃការបោះឆ្នោត គឺជាទង្វើខុសច្បាប់ទាំងអស់

ភ្នំពេញ ៖ ស្របពេលដែលទណ្ឌិត សម រង្ស៊ី រក្សាជំហរប្រកាសវិល ចូលស្រុកខ្មែរវិញនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ ដើម្បីប្រមូលផ្ដុំកម្លាំងមហាជន ផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ចេញប្រតិកម្មតបវិញថា រាល់ការផ្លាស់ប្តូរអំណាច ក្រៅពីទម្រង់ នៃការបោះឆ្នោត គឺជាទង្វើខុសច្បាប់ទាំងអស់ ដូច្នេះរាជរដ្ឋាភិបាល ត្រូវតែប្រកាន់យកវិធានការច្បាប់ តឹងរឹងដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវសកម្មភាពឧក្រិដ្ឋនេះ ។

លោក គឹម សន្តិភាព បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ តុលាថា “រាល់ការផ្លាស់ប្តូរអំណាចក្រៅ ពីទម្រង់នៃការបោះឆ្នោត គឺជាទង្វើរខុសច្បាប់ទាំងអស់!ផែនការ និងសកម្មភាពដែលអ្នកបានធ្វើ និងកំពុងធ្វើ បានឆ្លងផុតពីអ្វី ដែលគេហៅថា ប្រជាធិបតេយ្យនោះហើយ គឺឈានចូលដល់អំពើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់តែម្តង ដែលរដ្ឋអំណាចទោះ នៅប្រទេសណាក៏ដោយ ត្រូវតែប្រកាន់យកវិធានការច្បាប់ តឹងរឹងដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវសកម្មភាពឧក្រិដ្ឋនេះ ដើម្បីធានារក្សានូវ ស្ថេរភាពសន្តិសុខនៃរដ្ឋ” ៕

To Top