ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមមេរិកប្រចាំកម្ពុជាបានជួបអង្គការចំនួន២ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងអង្គការលីកាដូ ដើម្បីស្វែងយល់ការងារដែលពួកគេផ្តោតសំខាន់លើផ្នែក សិទ្ធិមនុស្សនៅកម្ពុជា។
ការជម្រុញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សគឺជាអាទិភាពមួយរបស់ស្ថានទូតអាមេរិកនៅភ្នំពេញ។ នេះបើតាមហ្វសប៊ុករបស់ទូតអាមេរិកនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយដោយបានជួបជាមួយមជ្ឈមណ្ឌល CCHR ដើម្បីស្វែងយល់ពីសកម្មភាពរបស់គេ ក្នុងការជួយដល់សេរីភាពជាមូលដ្ឋាន សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។ ខ្ញុំថែមទាំងបានទៅមើល អង្គការលីកាដូផងដែរ ដើម្បីស្តាប់គេអំពីការខិតខំជាយូរមករបស់គេ ក្នុងការការពារសិទ្ធិមនុស្ស” ៕
![](https://dap-news.com/wp-content/uploads/2019/11/D91296C9-A100-42A7-9FA9-674BA0897A75-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2019/11/B9A9AA8B-3ECC-410C-B7D3-26CF12DD1E4D-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2019/11/F4724E5F-E155-4F04-A143-7B4E75832ADC.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)