នយោបាយ

លោក សុខ ឥសាន ៖ គឹម សុខ តាំងខ្លួន ជាឪរបស់ EU (វីដេអូ)

លោក សុខ ឥសាន ៖ គឹម សុខ តាំងខ្លួន ជាឪរបស់ EU

លោក សុខ ឥសាន ៖ គឹម សុខ តាំងខ្លួន ជាឪរបស់ EUhttps://www.dap-news.com/politic/2019/12/09/15110/

Posted by Dap_News_Website on Monday, December 9, 2019

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស កាន់អំណាច លោក សុខ ឥសាន បានលើកឡើងរបៀបចំអក និងថាឲ្យអ្នកវិភាគគឹម សុខ ថា តាំងខ្លួនជាឪ របស់សហភាពអឺរ៉ុប(EU)។

មូលហេតុដែលលោក សុខ ឥសាន លើកឡើងបែបនេះ ដោយសារ លោកថា មកពីលោក គឹម សុខ ចេះនិយាយជំនួសឲ្យ EU លើបញ្ហាផ្សេងៗដែលពាក់ព័ន្ធជាមួយកម្ពុជា ជាពិសេសលើការ បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)។

លោក សុខ ឥសាន បញ្ជាក់តាមប្រព័ន្ធតេឡេក្រាម នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ថា “អ្នកវិភាគគឹម សុខ តាំងខ្លួនជាឪរបស់សហភាពអឺរ៉ុប ដោយចេះនិយាយជំនួសថា អញ្ចេះអញ្ចុះតាមការយល់ឃើញរបស់ខ្លួនផ្ទាល់” ។

ជាមួយគ្នានេះ អ្នកនាំពាក្យកាន់អំណាចបន្តរិះគន់ លោក គឹម សុខថា គឺជាអ្នកវិភាគលំអៀងខាងនយោបាយ រឿងអ្វីក៏ដោយក៏បុគ្គលរូបនេះ តែងតែប្រទាញទៅរកចំណុចអវិជ្ជមានជានិច្ច ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top