នយោបាយ

តំណាងជាន់ខ្ពស់ EU រំលឹកជាថ្មីឲ្យអាជ្ញាធរកម្ពុជា ចាត់វិធានការណ៍បន្ទាន់ ដើម្បីបើកលំហរនយោបាយ

ភ្នំពេញ៖ លោក Josep Borrell តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប​ (EU)ទទួលបន្ទុកផ្នែកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានរំលឹកជាថ្មី អំពីសារសំខាន់របស់អាជ្ញាធរកម្ពុជា ដែលត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបើកឲ្យមានលំហនយោបាយនៅកម្ពុជា ។

ជាមួយគ្នានេះ លោកថា ក៏ដើម្បីបង្កើតឲ្យមានលក្ខខណ្ឌ ចាំបាច់សម្រាប់គណបក្សដែលជឿទុកចិត្ត និងប្រជាធិបតេយ្យមួយ ហើយផ្តួចផ្តើមឲ្យមាន ដំណើរការនៃការផ្សះផ្សាជាតិ តាមរយៈការសន្ទនា ពិតប្រាកដនិងរួមបញ្ចូល ។

នេះជាការលើកឡើងរបស់លោក Josep Borrell ក្នុងឱកាសជួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ នៅក្នុងជំនួបរដ្ឋមន្រ្តីការបរទេស អាស៊ី-អឺរ៉ុប នៅទីក្រុងមេឌ្រិត ប្រទេសអេស្បាញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ។

នេះបើតាមការផ្សព្វផ្សាយ ក្នុងហ្វេសប៊ុករបស់លោក មុត ចន្ថា នាយកខុទ្ធកាល័យលោក កឹម សុខា ៕

To Top
×