នយោបាយ

រដ្ឋមន្ដ្រីមហាផ្ទៃ អញ្ជើញផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញផ្សព្វផ្សាយ ស្ដីពីការអនុវត្តអនុវត្តអនុក្រឹត្យ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ និងអនុក្រឹត្យ ស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យ រដ្ឋបាលរាជធានី-ខេត្ត។

ពិធីនេះរៀបចំធ្វើឡើង នាទីស្ដីការក្រសួងមហាផ្ទៃ មានការចូលរួមពីស្ថាប័នព្រឹទ្ធសភា-រដ្ឋសភា តំណាងក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យ ឯកជន និងអង្គការសង្គមស៊ីវិលជាដើម៕

ដោយ៖ អេង ប៊ូឆេង

To Top