នយោបាយ

តុលាការកោះហៅ អតីតអ្នកគាំទ្រគណបក្ស សង្រ្គោះជាតិ ធ្វើជាសាក្សីក្នុងសវនាការជំនុំជម្រះ សំណុំរឿងលោក កឹម សុខា

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ ឲ្យចូលទៅបំភ្លឺធ្វើជាសាក្សី ក្នុងឱកាសបើកសវនាការជំនុំជម្រះក្តី សំណុំរឿង សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេសរបស់លោក កឹម សុខា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ខាងមុខ។ នេះបើយោងតាមការដីការរបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ធ្នូ៕

To Top
×