ភ្នំពេញ ៖ ក្នុងឱកាសចុះសម្ពោធផ្សារដោះដូរ ទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចបាននិយាយភាសាវៀតណាមល្មម គួរសមទៅភាគីវៀតណាម ។ ប៉ុន្តែការនិយាយបែបនេះ សម្តេចក៏បានលើកឡើងថា មានបុគ្គលមួយចំនួនចោទសម្តេចថា និយាយភាសាវៀតណាមនេះ នឹងពិតជា អាយ៉ងវៀតណាមហើយ ។
ប៉ុន្តែសម្តេចតេជោក៏បាន ចោទជាសំណួរ ត្រឡប់ទៅវិញទៅមនុស្សចំនួន នោះថា ចុះនៅពេលសម្តេចនិយាយភាសាអង់គ្លេស និងបារាំង បានបន្តិចបន្តួចម៉េច ក៏មិនចោទសម្តេចថា ជាយ៉ងដែរទៅ ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ប៉ុន្តែនៅពេលពួកគេនិយាយ ទាំងភាសាអង់គ្លេស និងបារាំងគួរតែចោទពួកគេថា ជាយ៉ងដែរ ៕